សកម្មភាពក្រុមហ៊ុន

តម្លៃសេវាបញ្ញើទំនិញក្នុងប្រទេសរបស់សុីអុីសម្រាប់ឆ្នាំ២០២៣

សួស្តីអតិថិជនដែលកំពុងប្រើប្រាស់សេវាបញ្ញើទំនិញក្នុងប្រទេសរបស់ CE EXPRESS ទាំងអស់គ្នា!!! យើងខ្ញុំសូមជម្រាបជូនថា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣នេះតទៅ សម្រាប់តម្លៃប្រូម៉ូសិន ១ដុល្លានៃសេវាដឹកជញ្ជូនទូទាំងប្រទេសរបស់ CE EXPRESS កន្លងមកនឹងត្រូវផុតកំណត់។ ដូច្នេះហើយយើងមានការផ្លាស់ប្តូរនូវតម្លៃខ្លះៗចំពោះសេវាបញ្ញើទំនិញទៅតាមបណ្តាខេត្ត ដូចខាងក្រោម៖
👉 តម្លៃបញ្ញើទំនិញ ១ដុល្លា សម្រាប់ទំនិញក្រោម ៣គីឡូនៅតែបន្តសម្រាប់អតិថិជនក្នុងក្រុង/ខេត្តតែមួយ
👉 តម្លៃបញ្ញើទំនិញ ១.៥ដុល្លា សម្រាប់ទំនិញ ពីភ្នំពេញទៅខេត្ត ឬ ពីខេត្តទៅខេត្តដែលមានខ្សែរឡានតែមួយ
👉តម្លៃបញ្ញើទំនិញ ២ដុល្លា សម្រាប់ទំនិញ ពីខេត្តទៅខេត្តដែលមានខ្សែរឡានខុសគ្នា

កាន់តែពិសេស កាន់តែទូលំទូលាយ ជាមួយសេវាកម្មរបស់ ស៊ីអ៊ី អិចប្រេស

ឆ្នាំថ្មី ឆ្នាំ២០២៣ ក្រុមហ៊ុនស៊ីអ៊ី អិចប្រេស យើងខ្ញុំបានអភិវឌ្ឍន៍សេវាកម្មកាន់តែទូលំទូលាយជាងមុន, ជាមួយនឹងការបន្ថែមសេវាកម្មជាច្រើនប្រភេទ ដើម្បីបំពេញនូវតម្រូវការអតិថិជនរបស់យើងផងដែរ។ ក្រៅពីសេវាបញ្ញើទំនិញក្នុងប្រទេសទូទាំង២៥ខេត្តក្រុង និងសេវាដឹកជញ្ជូនទំនិញពីចិនមកកម្ពុជា។ ឥឡូវនេះ ស៊ីអ៊ីក៏មានសេវាកម្មជាច្រើនបន្ថែមទៀតដូចជា៖

👉 សេវាជួយទិញទំនិញពីប្រទេសចិនមកកម្ពុជា
👉 សេវាដឹកជញ្ជូនទំនិញកកពីប្រទេសចិនមកកម្ពុជា
👉 សេវាដឹកជញ្ជូនទំនិញពីកម្ពុជាទៅប្រទេសចិន
👉 សេវាកក់កន្លែងសម្រាប់ដឹកទំនិញតាមអាកាសពីខ្មែរ-ចិន, សិង្ហបុរី, ថៃ
ពីកម្ពុជាទៅប្រទេសចិន ពីកម្ពុជាទៅប្រទេសថៃ និងពីកម្ពុជាទៅប្រទេសសិង្ហបុរី ។

សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងមកយើងខ្ញុំឥឡូវនេះ!

សកម្មភាពកម្មវិធីជប់លៀងបុគ្គលិកប្រចាំឆ្នាំ២០២២

ក្នុងឆ្នាំ ២០២២ សុីអុី អិចប្រេស បានរៀបចំកម្មវិធីជប់លៀងបុគ្គលិក។ ក្នុងនោះយើងបានរៀបចំចែកលិខិតសរសើរសម្រាប់បុគ្គលិកឆ្នើម ច្រៀងលេងកំសាន្ត ចាប់ឈ្មោះយករង្វាន់ បរិភោគអាហារ និងលេងល្បែងដើម្បីយករង្វាន់ផងដែរ។

ស៊ីអុី អិចប្រេស កំពុងជ្រើសរើសភ្នាក់ងារជួយទិញទំនិញពីចិនមកខ្មែរ

បច្ចុប្បន្ននេះក្រុមហ៊ុនស៊ីអុី អិចប្រេស បានបន្ថែមសេវាកម្មថ្មីមួយទៀតពីលើសេវាកម្មចាស់នោះគឺសេវាកម្ម សុីអុីជួយទិញ។ សុីអុីជួយទិញ គឺជាសេវាកម្មដែលសម្រួលការជួយទិញទំនិញពីចិនមកខ្មែរដល់អតិថិជនដែលមិនចេះទិញ ហើយយើងក៏កំពុងតែស្វែងរកភ្នាក់ជួយទិញរហូតដល់ ១០០ទីតាំងទូទាំងប្រទេស។

អបអរសាទរគម្រប់ខួប 4ឆ្នាំ របស់សុីអុី អិចប្រេស

ក្រុមហ៊ុនសុីអុី អិចប្រេស បានបម្រើការសេវាកម្មដឹកជញ្ជូនទំនិញ និងសេវាបញ្ញើរហ័សជូនដល់ប្រជាជនកម្ពុជាអស់រយៈពេល៤ឆ្នាំមកហើយ។ ហើយនៅចុងឆ្នាំ២០២២នេះ សុីអុី អិចប្រេស ក៏បានចាប់ផ្តើមបើកដំណើរការសេវាកម្មថ្មីនោះគឺ សុីអុី ជួយទិញ។

សុីអុី ជួយទិញ គឺជាសេវាកម្មជួយទិញទំនិញពីចិនមកកម្ពុជា ក្នុងគោលបំណងសម្រួលដល់អតិថិជនដែលចង់ទិញទំនិញពីចិន តែមិនចេះភាសាចិន ឬពិបាកក្នុងការចរចារតម្លៃ ឬពិបាកដោះស្រាយពេលមានបញ្ហាក្នុងការទិញទំនិញខុសផ្សេងៗ។

ដូច្នេះចាប់ពីពេលនេះតទៅអតិថិជនទាំងអស់លែងមានការព្រួយបារម្ភណ៏ក្នុងការទិញទំនិញរាប់លានមុខពីប្រទេសចិនទៀតហើយ។

សុីអុី ជួយទិញជាជម្រើសល្អបំផុតសម្រាប់អតិថិជនរបស់យើង។

សកម្មភាពក្រុមហ៊ុននៅខែវិច្ឆិកាឆ្នាំ ២០២១

 

ការបើកដំណើរការសាខាថ្មីរបស់ស៊ីអុី អិចប្រេស នៅក្រុងភ្នំពេញ​ជាមួយនឹងសកម្មភាពផ្សព្វផ្សាយ នៅមុខទីតាំងសាខាផ្ទាល់ ដោយមានការលេងកំសាន្តក្នុងការឈ្នះរង្វាន់ភ្លាមៗពីស៊ីអុី។ កម្មវិធីរបស់យើងបានប្ររព្ធនៅទីតាំងសាខាស៊ីអុី បឹងកេងកង ផ្លូវ៣១០ ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ២៧ ២៨ ​ខែវិច្ឆិកា ២០២១។

សម្រាប់ទីតាំងសាខា បឹងកេងកង ផ្លូវ៣១០ នេះយើងមានលោក កែវ វាសនា ជាអ្នកមើលការខុសត្រូវក្នុងការរៀបចំប្រតិបត្តិការ ការងារដឹកជញ្ជូន និងការគ្រប់គ្រងរាល់បុគ្គលិកដឹកជញ្ជូនទាំងអស់ផងដែរ។

ឈ្មោះសាខា៖ ហាង TS (បឹងកេងកង ផ្លូវ៣១០)
លេខទំនាក់ទំនង៖ ០៩៥ ៧១២ ១៦៨
អាស័យដ្ឋាន៖ ផ្ទះលេខ ៤៦១ ផ្លូវ ៣១០ ភូមិ៥ ក្រុម៣៩ សង្កាត់អូឡាំពិក ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។

[/vc_column_text]