អំពីក្រុមហ៊ុន

សុីអុី អិចប្រេស បានចុះឈ្មោះអាជីវកម្មជាមួយទឹកប្រាក់វិនិយោគប្រមាណ ១០ លានដុល្លាសហរដ្ឋអាមេរិក​​​ ។ សុីអុី អិចប្រេសជាក្រុមហ៊ុនដែលមានឯកទេសខាងពិគ្រោះយោបល់លើផ្នែកខ្សែសង្វាក់ផ្គត់ផ្គង់និងការដឹកជញ្ជូន ហើយឥឡូវ​បានប្រើក្លាយជាក្រុមហ៊ុន​​ធំមួយដែលស្ថិតនៅក្រោមក្រុមហ៊ុនសម្ព័ន្ធធំគឺ ខេមបូឌាន អ៊ីនវេស្តមិន (CIH) ដែលផ្តល់សេវាកម្មដឹកជញ្ជូននៅក្នុងប្រទេស សេវាបញ្ញើឆាប់រហ័ស សេវាដឹកជញ្ជូនពីប្រទេសចិនមកខ្មែរតាមរយៈផ្លូវគោក និងផ្លូវអាកាស​ ព្រមទាំងមានសេវាកម្មស្តុកទំនិញសម្រាប់អាជីវកម្មធំៗនៅក្នុងប្រទេសថែមទៀតផង។​ ក្រុមហ៊ុនប្តេជ្ញានឹងធ្វើអោយសេវាកម្មទាំងអស់ល្អប្រសើរឡើងជាបន្ត​បន្ទាប់ និងបង្កើនប្រសិទ្ធភាពតម្លៃ សំរាប់សេវាកម្មដឹកជញ្ជូនសំរាប់អាជីកម្មអោយឈានដល់ការទទួលបាននូវភាពងាយស្រួល និង​ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា​ ។

ក្រុមហ៊ុនផ្សេងៗដែលស្ថិតក្រោមការគាំទ្រក្នុងក្រុមសម្ព័នតែមួយ ដោយមានការពឹងផ្អែកយ៉ាងខ្លាំងក្នុងក្រុមអាជីវកម្មដូចជា អគ្គិសនី ធនាគារ ធានារ៉ាប់រង និងធនធានផ្សេងទៀត។ ប្តេជ្ញាផ្តល់ជូនអតិថិជននូវសេវាកម្មតែមួយគត់នៃការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ និងដំណោះស្រាយដឹកជញ្ជូន ដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មអន្តរជាតិ។ ភស្តុភារ, ការដឹកជញ្ជូនទំនិញ, ការដឹកជញ្ជូនក្រៅប្រទេស, សេវារហ័សក្នុងស្រុក, ការចែកចាយក្នុងទីក្រុង និងតាមបណ្តាខេត្ត, សេវាឃ្លាំង។ល។